ចំណាកស្រុកនៅកម្ពុជា
ការធ្វើចំណាកស្រុកគឺជាការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត
ដោយការបង្ខិតបង្ខំ ឬដោយការស្ម័គ្រចិត្ត។ ចលនាចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរមានពីរប្រភេទ។
ទីមួយ គឺការធ្វើចំណាកស្រុកពីទីជនបទចូលមកទីប្រជុំជន និងទីក្រុងធំៗនិងទីពីរ
គឺការធ្វើចំណាកស្រុកពីក្នុងប្រទេសទៅក្រៅប្រទេស។ ការធ្វើចំណាកស្រុកឃ្លាតឆ្ងាយពីផ្ទះសម្បែងមិនមែនជារឿងសាមញ្ញទេ។
ពេលខ្លះ វាប្រៀបបានទៅនឹងការផ្សងព្រេងដ៏លំបាកមួយក្នុងការស្វែងរកកម្រៃ ដើម្បីចិញ្ចឹមជីវិត។
ពលរដ្ឋចំណាកស្រុកចំនួន១៣ម៉ឺននាក់ បានចាកចេញទៅប្រទេសជិតខាងរបស់កម្ពុជានៅក្នុងឆ្នាំ២០១២កន្លងទៅ។ ចំណាកស្រុកនៅតែជាបញ្ហាធ្ងន់ធ្ងររបស់កម្ពុជា។ តួលេខនេះត្រូវបានប្រកាសអោយដឹងដោយរដ្ឋមន្ត្រីក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលលោកបានបញ្ជាក់ថា ពលរដ្ឋខ្មែរបានចាកចេញទៅប្រទេសថៃច្រើនជាង
។ កម្ពុជាកំពុងតែរកវិធានការទប់ស្កាត់ចំណាកស្រុកនៃពលរដ្ឋរបស់ខ្លួន ដោយសារតែទីមួយ
ចំណាកស្រុកនេះបានធ្វើអោយពលរដ្ឋមួយចំនួនរងទុក្ខទោស និងពើបប្រទះការជួញដូរ។
ទី២ កម្ពុជាកំពុងខ្វះខាតកំលាំងពលកម្មក្នុងស្រុក។ ស្ត្រី និងកុមារគឺជាអ្នកងាយរងគ្រោះជាងគេ
ប្រឈមនឹងការកេងប្រវ័ញ្ចកំលាំងពលកម្ម ការជួញដូរផ្លូវភេទ និងការជួញដូរថ្នាំញៀនផង។
ការកាត់បន្ថយចំណាកស្រុកអោយនៅទាប នឹងអាចជួយពលរដ្ឋអោយឃ្លាតឆ្ងាយពីការជួញដូរ
និងការកេងប្រវ័ញ្ចទាំងនោះ។
មូលហេតុមានច្រើន។
ប៉ុន្តែកត្តាចម្បងៗមានចំនួន។ ទីមួយ គឺកត្តាភាពក្រីក្រ។ គ្រួសារខ្លះគ្មានជម្រើសទេ
ពីព្រោះសមាជិកគ្រួសាររីកកាន់តែធំ រីឯទំហំដីធ្វើស្រែរនៅដដែល។ ទីពីរ គឺដោយសារ
អវត្តមានរោងចក្រសហគ្រាសនៅតាមតំបន់ដាច់ស្រយាលរបស់ប្រទេសកម្ពុជា។ រោងចក្រសហគ្រាសភាគច្រើនបំផុតមានវត្តមានតែនៅក្នុងទីក្រុងឬនៅជាយ
ក្រុងប៉ុណ្ណោះ។ ទីបី គឺដោយសារប្រាក់បៀវត្សរ៍នៅក្នុងតំបន់ ឬក្នុងប្រទេសមានកម្រិតទាប
និងទីបួន គឺដោយសារភាពភ្លើតភ្លើន។ អ្នកស្រុកអ្នកភូមិខ្លះ មិនក្រីក្រ មិនទាល់ទេ។
ប៉ុន្តែកូនៗដែលពេញវ័យធ្វើការ ទទូចសុំឪពុកម្តាយចេញទៅធ្វើការនៅឆ្ងាយនឹងគេ។
គោលបំណងនៃការទទូចទៅធ្វើការនៅទីឆ្ងាយនេះ មិនមែនក្នុងគោលបំណងសេដ្ឋកិច្ចគ្រួសារប៉ុន្មានទេ។
តាមពិត ពួកគេចង់មានសេរីភាពដើរហើរច្រើនជាង។ កត្តាចុងក្រោយនេះបាននិងកំពុងកើតមានកាន់តែច្រើនឡើង។
ចំណាកស្រុកអាចធ្វើឱ្យប្រជាជនមានការងារធ្វើ
អាចនាំចូលមកវិញនូវបច្ចេកទេសថ្មីៗ បង្កើននូវបទពិសោធន៍ប្លែកៗ
ស្វែងយល់ពីសង្គមផ្សេងទៀត ចំណាកស្រុកអាចជួយក្នុងការបង្កើននូវភាសាបរទេសរបស់អ្នកធ្វើចំណាកស្រុក
កាត់បន្ថយភាពក្រីក្រ ជាដើម។ បន្ថែមពីផលប្រយោជន៍ខាងលើ
ផលប្រយោជន៍សំខាន់ៗដែលអូសទាញចិត្តអ្នកធ្វើចំណាកស្រុកនោះនោះ គឺ ផលប្រយោជន៍ទីមួយគឺទទួលបានប្រាក់ខែគួរសមពីការងារនៅឆ្ងាយពីផ្ទះ។
ប្រាក់ខែទាំងនេះអាចច្រើនជាងអ្វីដែលពួកគេទទួលបាននៅក្នុងតំបន់របស់ពួកគេ។ ផលប្រយោជន៍ទីពីរ
គឺអនុញ្ញតអោយពលករអាចទទួលបានបទពិសោធន៍ការងារថ្មីៗ រីឯគុណសម្បត្តិទីបី គឺពលករចំណាកស្រុកអាចទទួលបានបទពិសោធន៍ជីវិតច្រើនជាងមុន
តាមរយៈរស់នៅក្នុងតំបន់ផ្សេងៗពីគ្នា។
ចំណាំ ៖ អត្ថបទនេះ គ្រាន់តែជាអត្ថបទស្រាវជ្រាវធម្មតា ។ ដូច្នេះអាចនៅមានចំណុចខ្វះខាតច្រើន ដែលត្រូវរៀបចំបន្ថែម និងកែសម្រួល ។
Wher is your reference.
ReplyDeleteប្រហែល copy អត់ដោយមក
ReplyDelete